Goretzka ចង់បន្តស្នាក់នៅជាមួយ Bayern ស្របពេលមានការចាប់អារម្មណ៍ពី Man Utd

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាកីឡាករ Leon Goretzka ត្រូវបានរំពឹងថានឹងបន្តនៅជាមួយ Bayern Munich លើសពីរដូវក្តៅ បើទោះជាមានការចាប់អារម្មណ៍ពីក្លឹបយក្សនៅ Premier League គឺក្លឹប Manchester United។

កីឡាករវ័យ ៣០ឆ្នាំរូបនេះកំពុងរីករាយនឹងតួនាទីដែលបានបន្តដើរតួយ៉ាងសំខាន់នៅក្រោមការដឹកនាំរបស់លោក Vincent Kompany ដែលហាក់ដូចជាមានឥទ្ធិពលលើការសម្រេចចិត្តរបស់គាត់ក្នុងការស្នាក់នៅ។ ជាមួយនឹងកិច្ចសន្យារបស់គាត់ដែលមានសុពលភាពដល់ឆ្នាំ២០២៦ ក្លឹប Bayern មិនស្ថិតនៅក្រោមសម្ពាធភ្លាមៗក្នុងការលក់នោះទេ៕

Previous articleខ្សែការពារ Jonathan Tah ក្លាយជាគោលដៅកំពូលរបស់ក្លឹប Barcelona
Next articleក្លឹប Bournemouth អាចនឹងលក់ខ្សែប្រយុទ្ធ Antoine Semenyo ក្នុងតម្លៃ ៧០លានផោន