បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានឱ្យដឹងថាក្លឹបយក្សនៅ Premier League មាន Arsenal និង Liverpool បានធ្វើការសាកសួរពី Nicolo Rovella របស់ក្លឹប Juventus។
កីឡាកររូបនេះបានកំពុងលេងខ្ចីជើងនៅក្លឹប Lazio ហើយខាងក្លឹបមានលក្ខខណ្ឌក្នុងការទិញផ្តាច់កីឡាករវ័យ ២១ឆ្នាំនៅក្នុងទីផ្សារដោះដូររដូវក្តៅ។ ទោះបីជាយ៉ាងណាក៏ដោយដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប Serie A ពួកគេអាចនឹងត្រូវបង្ខំចិត្តលក់កីឡាកររូបនេះភ្លាមៗបន្ទាប់ពីទើបតែចុះហត្ថលេខាយកគាត់៕