Bayern Munich អាចនឹងលក់ Coman ទៅអោយ Arsenal ដើម្បីប្រមូលថវិកា

បរទេស៖ កាលពីដើមសប្តាហ៍នេះ វាត្រូវបានគេរាយការណ៍ថាក្លឹប Arsenal បានចាប់ផ្តើមការផ្ទេរមួយសម្រាប់ខ្សែបម្រើស្លាប Kingsley Coman របស់ក្លឹប Bayern Munich ។ នេះបើយោងតាមការចេញផ្សាយរបស់ SPORT BILD បានអោយដឹងថាការលក់របស់ Coman នៅរដូវក្តៅនេះមិនអាចមានសារៈសំខាន់សម្រាប់ក្រុម Bayern ដោយសារការលក់គាត់អាចទាញយកថវិកាសំខាន់ៗដើម្បីជួយសម្រួលដល់ប្រតិបត្តិការផ្ទេររបស់ Florian Wirtz ពី Bayer Leverkusen ។

Florian Wirtz

ក្លឹប Arsenal ត្រូវបានគេរាយការណ៍ថាបានធ្វើការពិភាក្សាបឋមជាមួយភ្នាក់ងាររបស់កីឡាករ Coman បើទោះបីជាការពិភាក្សាផ្ទាល់ជាមួយកីឡាករសញ្ជាតិបារាំងមិនទាន់បានធ្វើឡើងក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ SPORT BILD បានអោយដឹងថាក្លឹប Bayern បើកចិត្តលក់កីឡាករសញ្ជាតិបារាំង ប្រសិនជាទទួលបានសំណើរសមរម្យ ដោយកីឡាករខាងលើទទួលបានប្រាក់ឈ្នួល ១៧លានអឺរ៉ូក្នុងមួយឆ្នាំ ហើយមានកុងត្រាជាមួយក្លឹបដល់ឆ្នាំ២០២៧។ ក្រុមយក្សនៃក្របខ័ណ្ឌ Bundesliga ត្រូវបានគេនិយាយថាមានចំណាប់អារម្មណ៍ក្នុងការលក់ Coman ដើម្បីប្រមូលថវិកា និងកាត់បន្ថយការចំណាយប្រាក់ឈ្នួលសម្រាប់ការផ្ទេរកីឡាករ Wirtz នៅរដូវក្តៅ។

តម្លៃសរុបនៃការផ្ទេរកីឡាករ Wirtz នៅរដូវក្តៅដែលបានចេញផ្សាយដោយសារព័ត៌មានផ្សេងកាលពីដើមសប្តាហ៍បានអោយដឹងថាប្រមាណ ២៥០លានអឺរ៉ូ ដែលតម្លៃនៃរួមបញ្ចូលទីទាំងថ្លៃផ្ទេរ និងប្រាក់ឈ្នួលសម្រាប់កុងត្រារយៈពេល ៥ឆ្នាំ។

FBL-EUR-C1-INTER-BAYERN

បន្ទាប់ពីធ្លាក់ចេញពីការប្រកួត Champions League វគ្គ ១/៤ ផ្តាច់ព្រ័ត្រក្រោយដៃក្លឹប Iner Milan បានធ្វើអោយក្រុមរបស់លោក Vincent Kompany ប្តេជ្ញាចិត្តក្នុងការយកឈ្នះពាន Bundesliga អោយបាន។ បច្ចុប្បន្ន Bayern កំពុងនាំមុខ ៦ ពិន្ទុលើក្រុមម្ចាស់ជើងឯក Leverkusen ។ ពួក​គេ​នឹង​ត្រូវ​ប្រកួត​លើ​ទឹកដី Heidenheim នៅ​ថ្ងៃ​សៅរ៍ ទី ១៩ ខែ​មេសា៕

Previous articleលោក Pep Guardiola កំពុងតែព្រួយបារម្ភចំពោះរឿងនេះ…!
Next articleMaresca ចាប់អារម្មណ៍ចង់បានខ្សែការពាររបស់ក្លឹប Bayern Munich