Chelsea សម្លឹងឃើញកីឡាករលេខ៩ ចំនួន ៣រូបសម្រាប់ទីផ្សារដោះដូររដូវក្តៅខាងមុខ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក David Ornstein បានអោយដឹងថាក្លឹប Chelsea ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីនៅរដូវក្តៅនេះ ខណៈដែលពួកគេស្វែងរក “កីឡាករដែលមានឥទ្ធិពល” នៅក្នុងទីផ្សារដោះដូរ។ ខ្សែប្រយុទ្ធកំពូលរបស់ពួកគេនៅរដូវកាលនេះគឺ Cole Palmer ដោយរកបាន ១៤គ្រាប់ ហើយគ្មានកីឡាករណាម្នាក់ស៊ុតបញ្ចូលទីបានពាក់កណ្តាលគាត់នោះទេ។ ជាលទ្ធផល ក្លឹបកំពុងកំណត់គោលដៅកីឡាករលេខ៩ នៅក្នុងទីផ្សារដោះដូរ ដោយក្រុមការងារស្វែងរកកីឡាករបានកំណត់គោលដៅទៅលើកីឡាករវ័យក្មេង។

អ្នកការសែតដដែរបានអះអាងថាក្លឹបចាប់អារម្មណ៍លើកីឡាករ Liam Delap របស់ Ipswich Town, Hugo Ekitike របស់ Eintracht Frankfurt និង Benjamin Sesko របស់ RB Leipzig ។ កីឡាករ Delap បានស៊ុតបញ្ចូលទី ១២គ្រាប់ក្នុងលីកនៅរដូវកាលនេះសម្រាប់ក្រុម Ipswich Town។ កីឡាករ Ekitike ស៊ុតបញ្ចូលទីបាន ១៤គ្រាប់នៅ Bundesliga ហើយកីឡាករ Sesko ស៊ុតបាន ១១គ្រាប់៕

Previous articleXabi Alonso ឆ្លើយតបនឹងព័ត៌មានចចាមអារ៉ាមក្នុងការទៅដឹកនាំ Real Madrid
Next articleMan City ចង់បានកីឡាករ Diogo Costa មកជំនួសកន្លែងរបស់ Ederson