បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Bayern Munich ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Andrey Santos ពីក្លឹប Chelsea នៅរដូវក្តៅនេះ។
កីឡាករវ័យ ២០ឆ្នាំបានចូលរួមជាមួយក្លឹបនៅឆ្នាំ២០២៣ ពីក្លឹប Vasco da Gama ក្នុងកិច្ចព្រមព្រៀង ១៧.៥លានផោន ប៉ុន្តែគាត់មិនទាន់បានលេងសម្រាប់ក្រុមឈុតធំនោះទេ។ ជំនួសមកវិញ គាត់ត្រូវបានគេខ្ចីជើងទៅកាន់ក្លឹប Vasco បន្ទាប់មកទៅកាន់ក្លឹប Nottingham Forest សម្រាប់រដូវកាល ២០២៣/២៤ ហើយឥឡូវនេះនៅ Strasbourg ៕