បរទេស៖ ក្លឹប Liverpool បានត្រៀមខ្លួនរួចជាស្រេចដើម្បីព្យាយាមផ្ទេរយកកីឡាករ Bryan Mbeumo របស់ Brentford នៅរដូវក្តៅនេះ បើទោះបីជាតារាឆ្នើម Mohamed Salah ទើបតែចុះកុងត្រាថ្មីជាមួយក្លឹបក៏ដោយ។
ទោះបីជាយ៉ាងណាក៏ដោយ វាហាក់បីដូចជា Liverpool នឹងបន្តទៅមុខជាមួយនឹងផែនការដើម្បីពង្រឹងជួរមុខរបស់ពួកគេដោយមិនគិតពីអ្វីទាំងអស់។ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹបហង្សក្រហមមានការចាប់អារម្មណ៍ចំពោះទម្រង់លេងរបស់កីឡាករ Mbeumo ដែលដូចទៅនឹងកីឡាករ Salah គឺជាខ្សែប្រយុទ្ធជើងឆ្វេងដែលលេងពីស្តាំជាចម្បង៕