បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាតារាឆ្នើសញ្ជាតិអង់គ្លេស Ollie Watkins មានភាពសប្បាយចិត្តក្នុងការបន្តស្នាក់នៅក្លឹប Aston Villa ។
ដោយសរសេរនៅក្នុងព្រឹត្តិបត្រព័ត៌មាន GiveMeSport លោក Fabrizio Romano បានឆ្លើយតបនឹងសំណួរថាតើមានការសង្ស័យអំពីអនាគតរបស់ Watkins ថា៖ “ទេ នៅពេលនេះ គឺទេ។ ពួកគេសប្បាយចិត្តជាមួយ Watkins ហើយគាត់សប្បាយចិត្តនៅក្លឹប។ បន្ទាប់មកប្រសិនបើសំណើមកដល់ កុំនិយាយថាមិនមាន វាដូចទៅនឹងអ្វីដែលមានកាលពីខែមករា”៕