Man Utd កំពុងតែចាប់អារម្មណ៍កីឡាករវ័យក្មេងរបស់ក្លឹប River Plater

បរទេស៖ ក្លឹប United ត្រូវបានរំពឹងថានឹងធ្វើការចុះហត្ថលេខាជាច្រើននៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ ខណៈដែល Ruben Amorim សម្លឹងរកការកសាងក្រុមឡើងវិញបន្ទាប់ពីសុបិន្តអាក្រក់នៅក្នុងរដូវកាល ២០២៤-២៥។ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹបបានចាប់ផ្តើមកំណត់អត្តសញ្ញាណកីឡាករដែលពួកគេចង់បានក្នុងរដូវក្តៅនេះរួចហើយ ហើយការចុះហត្ថលេខាដ៏មានសក្តានុពលមួយអាចជាកីឡាករ Franco Mastantuono របស់ក្លឹប River Plater។

Gimnasia y Esgrima La Plata v River Plate - Torneo Apertura Betano 2025

កីឡាករអាហ្សង់ទីនវ័យ ១៧ឆ្នាំរូបនេះអាចលេងក្នុងតំណែងជាច្រើននៅក្នុងតំបន់ប្រយុទ្ធ។ ទម្រង់លេងនេះបានធ្វើអោយមានការប្រៀបធៀបទៅនឹងតារាឆ្នើមរបស់ក្លឹប Manchester City កីឡាករ Foden។ បិសាចក្រហមកំពុងសម្លឹងមើលការចុះហត្ថលេខាលើកីឡាករវ័យក្មេងនៅរដូវក្តៅនេះ ហើយត្រូវបានរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ទេរយកគាត់ក្នុងតម្លៃ ៣៨លានផោន ទោះបីជាពួកគេត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងការប្រកួតប្រជែងពីក្លឹបនៅក្របខណ្ឌ La Liga ដូចជា Barcelona និង Atletico Madrid និងក្លឹបយក្ស Serie A គឺក្លឹប Inter ក៏ដោយ។

កីឡាករ Mastantuono បានក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប River Plate កាលពីឆ្នាំមុន នៅពេលដែលគាត់បានស៊ុតបញ្ចូលទីក្នុងការឈ្នះពាន Argentine Cup លើក្រុម Excursionistas ។ នៅអាយុត្រឹមតែ ១៦ឆ្នាំ ៥ខែ ដោយកីឡាកររូបនេះបានបំបែកកំណត់ត្រារបស់កីឡាករ Javier Saviola ។

Manchester United v Olympique Lyonnais - UEFA Europa League 2024/25 Quarter Final Second Leg

ក្រុមរបស់ Amorim នឹងត្រលប់មកវិញនៅថ្ងៃអាទិត្យក្រោយ នៅពេលដែលពួកគេប៉ះ Bournemouth ក្នុងក្របខ័ណ្ឌ Premier League មុនពេលធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ ដើម្បីជួបជាមួយ Athletic Club ក្នុងជើងទីមួយនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League របស់ពួកគេ៕

Previous articleអគ្គនាយកកីឡាណែនាំឱ្យប្រតិភូកីឡារាជធានីខេត្តរួមគ្នាជំរុញឱ្យការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិដំណើរការដោយរលូន
Next articleក្លឹបជាច្រើននៅ Premier League ចាប់អារម្មណ៍កីឡាករ David Raum ដែលមានតម្លៃផ្ទេរ….!