បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plattenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថា ក្លឹបយក្សនៅអាឡឺម៉ង RB Leipzig នឹងទាមទារថ្លៃផ្ទេរក្នុងតម្លៃប្រមាណ ៨០លានអឺរ៉ូ ប្រសិនជាកីឡាករ Xavi Simons ចាកចេញពីក្លឹបក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។
ក្លឹបកំពូលៗជាច្រើននៅអឺរ៉ុប រួមទាំង Bayern Munich, Liverpool និង Manchester United បានបង្ហាញចំណាប់អារម្មណ៍លើខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ៕