បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាក្លឹប Leverkusen កំពុងទាក់ទងជាមួយ Manchester City ខណៈដែលពួកគេពិភាក្សាអំពីការផ្លាស់ប្តូរដែលអាចកើតមានសម្រាប់ខ្សែបម្រើ James McAtee របស់ពួកគេ។
លោក Pep Guardiola ចង់រក្សាកីឡាកររូបនេះនៅក្លឹប ទោះបីជាយ៉ាងណាក៏ដោយ កីឡាករវ័យ ២២ឆ្នាំរូបនេះបើកចំហរចំពោះការផ្លាស់ប្តូរមួយ ខណៈដែលគាត់ចង់ស្វែងរកពេលវេលាប្រកួតបន្ថែមទៀត៕