បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាកីឡាករ Matheus Cunha កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅ ដោយមានក្លឹបចំនួនប្រាំក្នុង Premier League រួមទាំង Manchester United បង្ហាញចំណាប់អារម្មណ៍យ៉ាងមុតមាំលើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល។
ទាំង Arsenal និង Aston Villa ត្រូវបានគេរាយការណ៍ថាបានផ្តួចផ្តើមការពិភាក្សាបឋមទាក់ទងនឹងកិច្ចព្រមព្រៀងដែលអាចទៅរួចសម្រាប់ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំរបស់ក្លឹប Wolves។ ក្លឹបមកពី Saudi Pro League ក៏ត្រូវបានបញ្ជាក់ថាចាប់អារម្មណ៍ក្នុងការចំណាយប្រាក់ ៦៤លានផោន ដែលជាតម្លៃផ្តាច់កុងត្រា ដែលបានក្លាយជាការប្រកួតប្រជែងផ្នែកហិរញ្ញវត្ថុដ៏ធំមួយ៕