បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Chelsea បានចាប់ផ្តើមរៀបចំផែនការសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅ ខណៈដែលពួកគេសម្លឹងរកការបន្ថែមអ្នកចាំទីម្នាក់ទៀតទៅក្នុងបញ្ជីឈ្មោះរបស់ពួកគេ។ គ្រូបង្វឹក Maresca ត្រូវបានគេរាយការណ៍ថាចង់នាំយកអ្នកចាំទី Mads Hermansen ពីក្លឹប Leicester City ដែលជាកីឡាករដែលគាត់បានធ្វើការជាមួយកាលពីអតីតកាល។
ប៉ុន្តែមុនពេលពួកគេវាយឆ្មក់ទីផ្សារអ្នកចាំទី ក្លឹបនឹងត្រូវសម្រេចចិត្តលើអនាគតរបស់អ្នកចាំទីជម្រើសដំបូងបច្ចុប្បន្នគឺ Robert Sanchez និងអនុប្រធាន Filip Jorgensen ។ ពួកគេក៏ត្រូវនិយាយជាមួយកីឡាករ Djordje Petrovic និង Kepa Arrizabalaga ដែលនឹងត្រូវត្រលប់មកពីការខ្ចីជើងវិញដែរ៕