ស្ងាត់ៗ ស្រាប់តែធ្លាយដំណឹងកីឡាករ Thomas Partey ពិភាក្សារឿងកុងត្រាថ្មីជាមួយ Arsenal

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាកីឡាករ Thomas Partey ដែលមានវ័យ ៣១ឆ្នាំកំពុងពិភាក្សាជាមួយ Arsenal ជុំវិញការបន្តកុងត្រារបស់គាត់លើសពីរដូវក្តៅនេះ។

របាយការណ៍បន្ថែមថា វាហាក់បីដូចជាកីឡាករ Partey នឹងចាកចេញពី Arsenal នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែផ្ទុយទៅវិញគាត់បានធ្វើឱ្យគ្រូបង្វឹក Mikel Arteta និងក្លឹបចង់ផ្តល់កុងត្រាថ្មីអោយគាត់បន្តការស្នាក់នៅ Emirates ៕

Previous articleក្លឹប Aston Villa និង Como សុទ្ធតែចាប់អារម្មណ៍ចង់បានកីឡាករ Kevin De Bruyne
Next articleArsenal មានទំនុកចិត្តចំពោះការផ្ទេរយកីឡាករ Martin Zubimendi