បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បានចូលចរចាបឋមជាមួយក្លឹប Atalanta ជុំវិញការទិញយកខ្សែបម្រើសញ្ជាតិប្រេស៊ីលកីឡាករ Éderson មុនទីផ្សារដោះដូរកីឡាករបើកនារដូវក្តៅខាងមុខ។
ក្រុមយក្សនៅ Premier League កំពុងស្វែងរកការពង្រឹងនៅតំបន់កណ្តាល ចំពេលមានការសង្ស័យកាន់តែខ្លាំងឡើងជុំវិញអនាគតរបស់ Casemiro ។ កីឡាករ Éderson បានលេចចេញជាបេក្ខភាពឈានមុខគេសម្រាប់តួនាទីនេះ ដោយ United ចាត់ទុកគាត់ថាជាកីឡាករដ៏ស័ក្តិសមក្នុងការពង្រឹងក្រុមរបស់អ្នកចាត់ការថ្មី Ruben Amorim ចាប់ពីថ្ងៃដំបូង។ ក្លឹបកំពូលៗជាច្រើនរួមទាំង Manchester City ត្រូវបានគេជឿថាកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់៕