បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Telegraph បានអោយដឹងថាក្លឹប Newcastle United កំពុងរៀបចំការប្រកួតដោយផ្ទាល់ជាមួយ Manchester United ក្នុងការតាមប្រមាញ់ខ្សែប្រយុទ្ធ Liam Delap របស់ Ipswich Town។
កិច្ចសន្យារបស់ Delap រួមមានលក្ខខណ្ឌដោះលែងតម្លៃ ៣០លានផោន ដែលត្រូវបានគេរំពឹងថានឹងដំណើរកាល ប្រសិនជាក្លឹប Ipswich ត្រូវបានកាត់ចេញពី Premier League ហើយជោគវាសនារបស់ក្លឹបនឹងត្រូវដឹងនៅសប្តាហ៍នេះ ប្រសិនជាពួកគេបរាជ័យក្នុងការទទួលបានជ័យជម្នះនៅ St. James’ Park ។ លក្ខខណ្ឌនេះបានផ្តល់នៅឪកាសសម្រាប់ក្លឹបដែលចង់បានខ្សែប្រយុទ្ធរូបនេះ៕