Aston Villa សម្លឹងរកអ្នកចាំទីថ្មី ក្រោយ Emiliano Martinez បង្កកំហុសក្នុងការប្រកួតនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Cadena SER បានឲ្យដឹងថាក្លឹប Aston Villa កំពុងកំណត់គោលដៅលើអ្នកចាំទីរបស់ក្លឹប Espanyol កីឡាករ Joan Garcia នៅរដូវក្តៅនេះ ដែលធ្លាប់ស្ថិតលើរ៉ាដារបស់ក្លឹបយក្ស La Liga ដូចជា Real Madrid និង Barcelona ផងដែរ។

គ្រូបង្វឹក Unai Emery ត្រូវបានរាយការណ៍ថាមានការខកចិត្តជាមួយនឹងទម្រង់លេងរបស់ Emiliano Martinez ជាពិសេសបន្ទាប់ពីកំហុសមួយក្នុងការប្រកួតជាមួយក្លឹប PSG នៅ Champions League ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ៕

Previous articleCesc Fabregas ក្លាយជាបេក្ខភាពមកដឹកនាំក្លឹប AS Roma
Next articleMan Utd និង Spurs ប្រជែងគ្នាយកកីឡាករឆ្នើមរបស់ Lyon