អ្នកចាំទី De Gea បង្ហើបអំពីអនាគតខ្លួននៅក្លឹប Fiorentina

បរទេស៖ កីឡាករ De Gea បានបង្ហាញខ្លួនក្នុងជម្រើសដំបូងក្នុងការប្រកួតក្រុម Fiorentina ប្រកួតចាញ់ក្រុម Real Betis ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Conference League ជើងទីមួយកាលពីថ្ងៃព្រហស្បតិ៍។ បន្ទាប់ពីការប្រកួត អ្នកចាំទីជើងចាស់សញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានសួរអំពីអនាគតរបស់គាត់នៅក្នុងប្រទេសអ៊ីតាលី ហើយ De Gea បានបង្ហាញអំពីអារម្មណ៍របស់ខ្លួនយ៉ាងច្បាស់ទាក់ទងនឹងការបន្តស្នាក់នៅជាមួយក្រុម Fiorentina ។

នៅពេលសួរអំពីអនាគតរបស់គាត់នៅក្លឹបដោយ FirenzeViola អ្នកចាំទី De Gea បាននិយាយថា៖ “ខ្ញុំយកវាពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំសប្បាយចិត្តណាស់នៅ Florence ហើយខ្ញុំមានភាពសប្បាយរីករាយជាច្រើននៅក្នុងបាល់ទាត់អ៊ីតាលី។ ខ្ញុំសង្ឃឹមថានឹងទទួលបានអ្វីដលល្អសម្រាប់ក្រុមខ្ញុំ”។

AC Milan v ACF Fiorentina - Serie A

បន្ទាប់ពីចាកចេញពី Manchester United ក្នុងឆ្នាំ២០២៣ អ្នកចាំទី De Gea បានសម្រាកពីបាល់ទាត់រយៈពេលមួយឆ្នាំ មុនពេលចុះកុងត្រាមួយឆ្នាំជាមួយ Fiorentina នៅរដូវក្តៅឆ្នាំ២០២៤។ កីឡាករវ័យ ៣៤ឆ្នាំ បានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ក្នុងការរដូវកាលដំបូងនៅអ៊ីតាលី ដោយជំរុញឱ្យមានការរាយការណ៍ថាក្លឹបគ្រោងនឹងផ្តល់កុងត្រាថ្មីរយៈពេល ១ឆ្នាំទៀតជាមួយនឹងការដំឡើងប្រាក់ខែគួរឱ្យកត់សម្គាល់។ ទោះ​យ៉ាង​ណា​មិន​ទាន់​មាន​កិច្ច​ព្រម​ព្រៀង​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

ACF Fiorentina v NK Celje - UEFA Conference League 2024/25 Quarter Final Second Leg

កីឡាករសញ្ជាតិអេស្បាញនឹងត្រូវបានបង្ហាញខ្លួនបន្ទាប់នៅថ្ងៃអាទិត្យទី៤ ខែឧសភា នៅពេលដែល Fiorentina ធ្វើដំណើរទៅកាន់ទឹកដី Roma។ ក្រុមរបស់លោក Raffaele Palladino បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​ប្រាំបី​នៅ​លើ​តារាង ដោយ​មាន​តែ​បី​ពិន្ទុ​តាម​ពី​ក្រោយ​ក្រុម​កំពូល​ទាំង​បួន៕

Previous articleArsenal កំពុងចាប់អារម្មណ៍ទៅកាន់ខ្សែការពារឆ្នើមរបស់ក្លឹប Roma
Next articleLuis Diaz បើកចំហរការពិភាក្សាទៅលើកុងត្រាថ្មីមួយក្លឹប Liverpool