David Moyes បង្ហើបអំពីការចាប់អារម្មណ៍ទៅលើតារាឆ្នើមរបស់ Ipswich

បរទេស៖ អ្នកចាត់ការក្លឹប Everton លោក David Moyes បានបង្ហើបថាលោកចង់ចុះហត្ថលេខាលើតារាឆ្នើមរបស់ក្លឹប Ipswich កីឡាករ Liam Delap ប៉ុន្តែបានសារភាពថាខ្សែប្រយុទ្ធរូបនេះទំនងជានឹងចូលរួមក្លឹបធំមួយ។

Ipswich Town FC v Arsenal FC - Premier League

និយាយអំពីការចាប់អារម្មណ៍របស់ក្លឹប Everton ទៅកាន់កីឡាករ Delap បុរសសញ្ជាតិស្កុតឡែន បាននិយាយថា៖ “គាត់ជាកីឡាករម្នាក់ដែលពួកយើងចាប់អារម្មណ៍។ ខ្ញុំគិតថាគាត់ប្រហែលជាសម្លឹងរកមើលក្លឹបដែលធំជាពួកយើង។ ដូច្នេះ ពួកយើងនឹងចាប់អារម្មណ៍ទៅលើគាត់ ប្រសិនជាគាត់ចាប់អារម្មណ៍លើយើងវិញ។ វាគឺច្បាស់ណាស់”៕

Previous articleCrystal សង្ឃឹមថាអាចប្រមូលប្រាក់បាន ១៣០លានផោន ពីការលក់កីឡាករ ២រូបនេះ
Next articleJonathan Tah អាចនឹងទៅចូលរួមជាមួយ Real Madrid ព្រោះតែមូលហេតុនេះ