បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Miguel Delaney អ្នកសារព័ត៌មានរបស់ The Independent បានអោយដឹងថាតារាឆ្នើមរបស់ក្លឹប Chelsea កីឡាករ Cole Palmer អាចពិចារណាផ្លាស់ទៅ Manchester United ប្រសិនបើបិសាចក្រហម ប្រសិនជាក្លឹបដាក់សំណើរផ្លូវការសម្រាប់គាត់។
ថ្លែងក្នុងកម្មវិធី Sky Sports’ Back Pages លោក Delaney បាននិយាយថា “ក្លឹបជាច្រើនចង់បានកីឡាករ Cole Palmer ហើយក្លឹប Manchester United ក៏ជាក្លឹបមួយក្នុងចំណោមនោះផងដែរ ប្រសិនបើមានលទ្ធភាពណាមួយ ពួកគេធ្វើវាអោយពិតប្រាកដ។ ហើយខ្ញុំគិតថាគាត់នឹងបើកចំហចំពោះវា ប៉ុន្តែតាមពិតទៅ វាគ្មានលទ្ធភាពកើតឡើងនៅរដូវក្តៅនេះទេ”៕



