Mikel Arteta ជឿជាក់ថា Saliba នឹងស្នាក់នៅជាមួយ Arsenal បន្តទៀត

បរទេស៖ អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta បានបង្ហាញជំនឿយ៉ាងមុតមាំថា ខ្សែការពារកណ្តាល William Saliba ពេញចិត្តទាំងស្រុងនៅក្លឹប ហើយទំនងជានឹងបន្តស្នាក់នៅភាគខាងជើងទីក្រុងឡុងដ៍។ ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានណែនាំថា Real Madrid បានចាប់ទុកកីឡាករ Saliba ជាគោលដៅកំពូលមុនទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។ ទោះបីជាមានព័ត៌មានយ៉ាងនេះក៏ដោយ ក៏កីឡាករ Saliba នៅតែស្ថិតក្រោមកិច្ចសន្យាជាមួយក្លឹប Arsenal រហូតដល់ឆ្នាំ២០២៧ ដែលផ្តល់ឱ្យក្លឹបនូវឥទ្ធិពលមួយចំនួនទៅលើស្ថានភានមួយនេះ។

Arteta បាននិយាយថា៖ “អ្វីដែលខ្ញុំប្រាកដ ដោយសារតែខ្ញុំបានសន្ទនាជាមួយគាត់ គឺគាត់សប្បាយចិត្តណាស់នៅទីនេះ ដែលគាត់ចង់បន្តជាមួយយើង”។

“អ្វីដែលនឹងកើតឡើងនាពេលអនាគតជាមួយនឹងការចរចារបស់យើងត្រូវចំណាយពេល … ហើយ [យើងចង់] ស្ថិតនៅលើកំពូល ប៉ុន្តែញុំជឿជាក់យ៉ាងមុតមាំថា William រីករាយណាស់នៅទីនេះ ហើយនោះជាកន្លែងដែលគាត់ចង់នៅ”៕

Previous articleប្រធានក្លឹប Lazio ឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមនៃការចាកចេញរបស់ខ្សែប្រយុទ្ធ Gustav Isaksen
Next articleRasmus Højlund ទទួលបានការចាប់អារម្មណ៍ពីក្លឹបយក្សនៅអ៊ីតាលី