អនាគតរបស់អ្នកចាំទី Emiliano Martinez កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Birmingham Mail បានអោយដឹងថាអ្នកចាំទី Emiliano Martinez ទទួលបានការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League។ ប្រសិនបើគាត់ត្រូវចាកចេញនៅរដូវក្តៅឆ្នាំ២០២៥ ហើយអ្នកចាំទី Robin Olsen ក៏ត្រូវចាកចេញផងដែរ ដោយសារតែកុងត្រាបានបញ្ចប់ ដូច្នេះក្លឹប Aston Villa ត្រូវតែស្វែងរកនៅអ្នកចាំទីដៃទី១ ថ្មី។

វាត្រូវបានគេអះអាងថា Aston Villa កំពុងពិចារណាលើការផ្លាស់ប្តូរសម្រាប់អ្នកចាំទី Andriy Lunin ។ អ្នកចាំទីសញ្ជាតិអ៊ុយក្រែន ដែលបច្ចុប្បន្នត្រូវលេងជាកីឡាករបម្រុងពីក្រោយអ្នកចាំទី Thibaut Courtois នៅក្លឹបយក្ស Real Madrid ៕

Previous articleក្លឹបនៅអង់គ្លេស ២ កំពុងប្រជែងគ្នាយក Jamie Gittens
Next articleMan Utd នឹងដាក់សំណើរផ្ទេរកីឡាកររបស់ Barca ម្នាក់ ប្រសិនពួកគេអាចលេង Champions League នៅរដូវកាលក្រោយ