ក្លឹប Al-Hilal បានជួបជាមួយមេធាវី និងភ្នាក់ងាររបស់កីឡាករ Bruno Fernandes

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Al-Riyadh បានអោយដឹងថាក្លឹបម្ចាស់ជើងឯកអារ៉ាប៊ីសាអូឌីត Al-Hilal បានផ្តល់នៅកុងត្រារយៈពេល ៣ឆ្នាំសម្រាប់ប្រធានក្រុម Manchester United កីឡាករ Bruno Fernandes ដើម្បីបញ្ចុះបញ្ចូលគាត់អោយមកចូលរួមជាមួយពួកគេនៅរដូវក្តៅនេះ។ មន្ត្រីនៃក្លឹបយក្សអារ៉ាប៊ីសាអូឌីតបានផ្តួចផ្តើមការពិភាក្សាជាមួយមេធាវីរបស់កីឡាករ Fernandes លោកស្រី Caetano Maria និងភ្នាក់ងាររបស់គាត់លោក Miguel Ruben ហើយបានជូនដំណឹងដល់ពួកគេថាក្លឹបត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយករាល់ការទាមទារផ្នែកហិរញ្ញវត្ថុពីសំណាក់ខ្សែបម្រើព័រទុយហ្គាល់។

ប្រសិនជាពួកគេអាចគ្រប់គ្រង់រហូតឈានដល់ការព្រមព្រៀងជាមួយអ្នកតំណាងរបស់កីឡាករ ក្លឹប Al-Hilal នឹងទាក់ទងជាផ្លូវការជាមួយក្រុម Premier League ។ កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករវ័យ ២៨ឆ្នាំនៅ Old Trafford មានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៧៕

Previous articleJulian Alvarez ចង់អោយកីឡាករ Cristian Romero មកលេងនៅ Atletico Madrid
Next articleHarry Kane អាចនឹងលេងនៅអាឡឺម៉ង ១រដូវកាលទៀត ហើយត្រលប់ទៅអង់គ្លេសវិញ