បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Nachrichten បានអោយដឹងថាក្លឹប Liverpool កំពុងតែរៀបចំការផ្លាស់ប្តូរមួយសម្រាប់កីឡាករ Angelo Stiller របស់ក្រុម Stuttgart ខណៈដែលពួកគេសម្លឹងមើលការពង្រឹងជម្រើសខ្សែបម្រើរបស់ពួកគេ។
កីឡាករ Angelo Stiller បានបង្ហាញខ្លួនក្នុងការប្រកួតចំនួន ៤៤ដងសម្រាប់ក្រុមនៅ Bundesliga ដោយបានរួមចំណែកស៊ុតបញ្ចូលទីចំនួន ៤គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៩ដងនៅក្នុងការប្រកួតទាំងអស់។ ក្លឹបអាឡឺម៉ង់ដែលដឹងពីការចាប់អារម្មណ៍កាន់តែខ្លាំងនោះបានដាក់តម្លៃប្រហែល ៦០លានអឺរ៉ូលើខ្សែបម្រើ៕