Amorim បញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់ក្លឹបចំពោះកីឡាករ Bruno Fernandes

បរទេស៖ គ្រូបង្វឹកក្រុម Manchester United លោក Ruben Amorim បានបញ្ជាក់អំពីការចាប់អារម្មណ៍របស់ក្លឹប Al-Hilal មកលើ Bruno Fernandes និងបានបង្ហាញពីជំហររបស់ក្លឹបលើការផ្ទេរដែលអាចធ្វើទៅបាន។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បាននិយាយថា “វាជារឿងធម្មតាទេដែលក្លឹបជាច្រើនចង់បានកីឡាករដូចជា Bruno ដូចជា (Alejandro) Garnacho ដូចអ្នកដទៃ។ ប៉ុន្តែយើងចង់រក្សាកីឡាករល្អបំផុត ហើយ Bruno គឺជាកីឡាករកំពូលម្នាក់ក្នុងពិភពលោក ដូច្នេះគំនិតរបស់យើងមិនផ្លាស់ប្តូរទេ។ យើងចង់បាន Bruno នៅទីនេះ”៕

Previous articleAlejandro Garnacho ចេញមកទម្លាយរឿងអនាគតខ្លួននៅ Old Trafford ថា
Next articleChelsea និង Dortmund កំពុងជម្រុញការដោះដូរកីឡាករ Chukwuemeka និង Gittens