អនាគតរបស់ Rodrygo ជាមួយក្លឹប Real Madrid គឺអាស្រ័យទៅលើអ្នកចាត់ការថ្មី

បរទេស៖ កន្លែងរយៈពេលវែងរបស់ Rodrygo នៅ Real Madrid កំពុងស្ថិតក្រោមការត្រួតពិនិត្យ ហើយការចេញផ្សាយរបស់ Diario AS បានអោយដឹងថាខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលឥឡូវនេះរកឃើញថាខ្លួនគាត់ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ខណៈដែលកីឡាករ Arda Güler បានលេចចេញជាកីឡាករដែលពេញចិត្ត។ ដោយនៅសល់កុងត្រាជាមួយក្លឹបដល់ឆ្នាំ២០២៨ ក្លឹប Real Madrid ថិតក្នុងទីតាំងដ៏រឹងមាំមួយដើម្បីទាមទារតម្លៃផ្ទេរដ៏ច្រើន ហើយវាប្រហែល ១០០លានអឺរ៉ូ ប្រសិនបើពួកគេសម្រេចចិត្តចែកផ្លូវជាមួយកីឡាករវ័យ ២៣ឆ្នាំ។

ជោគវាសនារបស់ Rodrygo អាចអាស្រ័យទៅលើអ្នកចាត់ការថ្មីរបស់ក្លឹប Real Madrid គឺលោក Xabi Alonso។ ប្រសិនបើ Alonso បើកភ្លើងខៀវឱ្យចាកចេញ កីឡាកររូបនេះត្រូវបានរាយការណ៍ថាបើកចំហរក្នុងការចាកចេញ ដោយ Manchester City និង Arsenal ទាំងពីរកំពុងតាមដានការអភិវឌ្ឍន៍យ៉ាងដិតដល់បំផុត៕

Previous articleJuventus បញ្ជាក់អំពីការផ្ទេរយកកីឡាករ Kelly ជាអចិន្ត្រៃយ៍
Next articleDavid Moyes ចង់នាំយកកីឡាករ Richarlison មកកាន់ក្លឹប Everton វិញ