បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Newcastle United នៅតែចង់ចុះហត្ថលេខាលើតារាឆ្នើមរបស់ Crystal Palace កីឡាករ Eberechi Eze នៅរដូវក្តៅ ប៉ុន្តែពួកគេនឹងប្រឈមមុខនឹងការបំពេញលក្ខខណ្ឌក្នុងការចុះហត្ថលេខាលើកីឡាកររូបនេះក្នុងតម្លៃទាប។
ក្លឹប Palace ត្រូវបានរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចុះតម្លៃខ្លួន ៧០លានអឺរ៉ូ ប្រសិនបើក្រុមសារិកាព្រៃ Newscalte ទទួលបានកៅអីលេង Champions League សម្រាប់រដូវកាលក្រោយ៕