បរទេស៖ តម្លៃផ្ទេរថ្មីសម្រាប់កីឡាករ Antony ត្រូវបានបានទាមទារ ខណៈក្លឹប Manchester United ត្រៀមខ្លួនក្នុងការទទួលយកនៅការខាតបង់យ៉ាងច្រើនសម្រាប់ការលក់កីឡាករសញ្ជាតិប្រេស៊ីល។
នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាកីឡាករ Antony នឹងត្រូវក្លឹប Manchester United ដាក់លក់ក្នុងចន្លោះពី ២០ ទៅ ៣០លានផោន។ ពួកគេព្រមទទួលយកថា ពួកគេនឹងមិនអាចទទួលបានអ្វីដែលពួកគេចំណាយក្នុងការទិញកីឡាករសញ្ជាតិប្រេស៊ីលត្រលប់មកវិញ បើទោះបីជាទម្រង់លេងបច្ចុប្បន្នរបស់គាត់លេចធ្លោក៏ដោយ៕