បរទេស៖ កីឡាករ Marcus Rashford ដែលក្លឹប Manchester United ដាក់អោយខ្ចីជើង កំពុងសម្លឹងមើលការផ្ទេរទៅកាន់ Barcelona ហើយក្រុមយក្សកាតាឡាន់ត្រូវបានគេរាយការណ៍ថាបើកចំហក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិអង់គ្លេស។
នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្រុមកាតាឡាននៅតែបើកចំហសម្រាប់ការផ្លាស់ប្តូរសម្រាប់ខ្សែបម្រើស្លាបអង់គ្លេស ខណៈដែលពួកគេចង់ចុះហត្ថលេខាលើខ្សែបម្រើស្លាបឆ្វេងនៅរដូវក្តៅនេះ៕