បរទេស៖ ក្លឹប Inter Milan កំពុងតែខិតជិតក្នុងការទិញយក Nicola Zalewski ជាអចិន្ត្រៃយ៍ពីក្រុម Roma បន្ទាប់ពីបានខ្ចីជើងកីឡាកររូបនេះមកកាន់កីឡដ្ឋាន San Siro។
កីឡាករវ័យ ២៣ឆ្នាំរូបនេះត្រូវបានរាយការណ៍ថាបានយល់ព្រមបន្តនៅ Inter ជាអចិន្ត្រៃយ៍ ហើយក្លឹបកំពុងធ្វើការដើម្បីចុះកិច្ចសន្យាយកគាត់ជាអចិន្ត្រៃយ៍។ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Inter Milan បានចុះហត្ថលេខាយកខ្សែការពារសញ្ជាតិប៉ូឡូញក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្រុម Roma ក្នុងទីផ្សារដោះដូរខែមករា និងរួមបញ្ចូលជម្រើសទិញដែលមានតម្លៃ ៦លានអឺរ៉ូ៕