ក្លឹបនៅអេស្ប៉ាញមួយធ្លាប់ទទួលបានឪកាសផ្ទេរយក Kyle Walker ប៉ុន្តែពួកគេមិនធ្វើ

បរទេស៖ កីឡាករ Kyle Walker បានចាកចេញពី Manchester City ក្នុងលក្ខខ័ណ្ឌខ្ចីជើងក្នុងខែមករា បន្ទាប់ពីមិនស្ថិតនៅក្នុងការពេញចិត្តរបស់លោក Pep Guardiola ។ ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីដើម្បីចូលរួមជាមួយ AC Milan ក្នុងកិច្ចសន្យាខ្ចីជើង។

ប៉ុន្តែមុនពេលការផ្ទេររបស់គាត់ទៅ Milan ហើយបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាខាងក្លឹប Man City បានបញ្ជាក់ថាបានធ្វើការបញ្ចុះបញ្ចូលក្លឹប Real Madrid ហើយបានផ្តល់ខ្សែការពារជើងចាស់ទៅពួកគេ ប៉ុន្តែក្លឹបជើងឯកអេស្ប៉ាញបានព្រងើយកន្តើយចំពោះសំណើរនេះ៕

Previous articleLiverpool ទំនង់មិនអោយ Arnold ចាកចេញទៅកាន់ Real ដោយងាយស្រួលនោះទេ
Next articleក្លឹបយក្សនៅអ៊ីតាលីចង់បានខ្សែប្រយុទ្ធ Joshua Zirkzee