Rodrygo មានភាគរយកាន់តែខ្ពស់ ក្នុងការផ្ទេរមកកាន់អង់គ្លេស

បរទេស៖ អនាគតរបស់ Rodrygo នៅក្នុងរដ្ឋធានីអេស្ប៉ាញ នៅតែមិនប្រាកដប្រជា បន្ទាប់ពីការធ្លាក់ទម្រង់លេងរបស់គាត់ជាមួយនឹងការគ្រប់គ្រងរបស់ Real Madrid ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។

ចំពេលមានភាពមិនច្បាស់លាស់លើការផ្លាស់ប្តូរបន្ទាប់របស់ Rodrygo ខាងសារព័ត៌មាន AS បានអោយដឹងថាក្លឹបកំពូល ៗ ជាច្រើននៅ Premier League ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ។ បច្ចុប្បន្នក្រុម Manchester City កំពុងនាំមុខការប្រណាំងប្រជែង ខណៈដែលលោក Pep Guardiola ចង់បន្ថែមជម្រើសវាយសម្រុកប្រកបដោយគុណភាពទៅក្នុងបញ្ជីឈ្មោះរបស់គាត់នៅមុនរដូវកាលក្រោយ។ ក្លឹប Arsenal នឹងក្លាយជាគូប្រជែងមួយផ្សេងទៀតសម្រាប់តារាឆ្នើមរូបនេះ ខណៈដែលក្លឹបកាំភ្លើងធំកំពុងស្វែងរកខ្សែប្រយុទ្ធថ្មីដែលមានគុណភាព៕

Previous articleBarcelona អាចនឹងត្រូវបង្ខំចិត្តលក់កីឡាករ ៨រូបចេញ
Next articleArsenal គ្រោងផ្តល់ប្រាក់ឈ្នួល… សម្រាប់ខ្សែប្រយុទ្ធ Viktor Gyökeres