បរទេស៖ កីឡាករវ័យ៣៤ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹប Milan ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីខែមករា ដែលហាក់បីដូចជាការបិទបញ្ចប់អាជីពរបស់គាត់នៅក្លឹប Manchester City។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹបយក្សអ៊ីតាលីមិនចង់ជ្រើសរើសជម្រើសក្នុងការចុះហត្ថលេខាលើកីឡាករជើងចាស់ជាអចិន្ត្រៃយ៍ក្នុងតម្លៃ ៤.២លានផោននៅរដូវក្តៅនេះទេ។
កីឡាករ Walker បានបង្ហាញខ្លួនចំនួន ១២ប្រកួតសម្រាប់ Milan ប៉ុន្តែបានរងរបួសកែងដៃដែលតម្រូវឱ្យមានការវះកាត់នៅក្នុងខែមេសា។ របួសរបស់ Walker និង ទម្រង់លេងគួរអោយចាប់អារម្មណ៍របស់កីឡាករ Alex Jimenez បានបញ្ចុះបញ្ចូលគណៈគ្រប់គ្រង់របស់ក្លឹប AC Milan អោយប្រឆាំងក្នុងការផ្ទេរយកគាត់ជាអចិន្ត្រៃយ៍។ ជាលទ្ធផល កីឡាករសញ្ជាតិអង់គ្លេសប្រឈមមុខនឹងអនាគតមិនច្បាស់លាស់។
ទោះបីជាវាហាក់បីដូចជាពេលវេលារបស់ Walker នៅ City បានបញ្ចប់ក៏ដោយ ប៉ុន្តែគាត់បានដើរចេញពីទ្វារបស់ក្លឹបបានបន្តិច ហើយក៏ត្រលប់មកវិញ។ គាត់បាននិយាយថា៖ “បន្ទាប់ពីខ្ញុំនិយាយលាហើយ Pep [Guardiola] បានក្រោកឡើង ហើយនិយាយសារដ៏ល្អមួយមកខ្ញុំ ដោយគ្រាន់តែនិយាយថា អរគុណសម្រាប់អ្វីគ្រប់យ៉ាង។ ប៉ុន្តែស្តាប់វាមិនចប់ទេ ខ្ញុំគ្រាន់តែខ្ចីទៅកាន់ទីនោះ។ ជាក់ស្តែង ភាគីទាំងពីរត្រូវតែឈានដល់ការព្រមព្រៀងគ្នានៅចុងបញ្ចប់នៃរដូវកាលនេះ ហើយ… ស្តាប់ អាជីពខ្ញុំនៅ Man City មិនទាន់ចប់ទេ ប៉ុន្តែយើងនឹងឃើញមានអ្វីកើតឡើង”។
ខណៈពេលដែល Walker បន្តការស្តារនីតិសម្បទារបស់គាត់ ក្លឹបខ្ចីជើងរបស់គាត់គឺ Milan នឹងជួប Bologna ក្នុងវគ្គផ្តាច់ព្រ័ត្រ Coppa Italia នៅថ្ងៃសុក្រ ចំណែក Man City ប៉ះជាមួយ Crystal Palace ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup មួយថ្ងៃក្រោយមក៕