Dortmund ចាប់អារម្មណ៍ចុះហត្ថលេខាយកខ្សែបម្រើស្លាបជប៉ុន Ritsu Doan

បរទេស៖ ក្លឹប Borussia Dortmund បានចូលរួមប្រកួតប្រជែងជាមួយក្លឹប Eintracht Frankfurt ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបជប៉ុន Ritsu Doan ។

នេះបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងកាលពីថ្ងៃអង្គារថាក្លឹប Borussia Dortmund ឥឡូវនេះបានចូលរួមការប្រណាំងសម្រាប់កីឡាករសញ្ជាតិជប៉ុន Doan ។ ទម្រង់របស់គាត់ជាមួយក្លឹប SC Freiburg បានទាក់ទាញចំណាប់អារម្មណ៍របស់ Eintracht Frankfurt ប៉ុន្តែឥឡូវនេះ Borussia Dortmund បានជំហ៊ានទៅរកគាត់ហើយ។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរអាចសម្រេចបានលុះត្រាតែ Dortmund មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយ៕

Previous articleAncelotti ចង់អោយ Kaka ធ្វើជាជំនួសការគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល
Next articleកីឡាករ Jeremie Frimpong ចង់ផ្ទេរទៅកាន់ក្លឹប Liverpool