Real Madrid ត្រៀមចាយលុយ ៥០លានផោន ចុះហត្ថលេខាយកខ្សែការពារ Huijsen

បរទេស៖ ក្លឹប Real Madrid ចង់ចុះហត្ថលេខាលើខ្សែការពារ Huijsen អោយទាន់ពេលសម្រាប់ការប្រកួត Club World Cup ដោយសារបញ្ហារបួសខ្សែការពារក្នុងរដូវកាលនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាក្លឹប Real Madrid បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ជាមួយ Bournemouth ដើម្បីចុះហត្ថលេខាលើខ្សែការពារអេស្ប៉ាញ Huijsen ក្នុងតម្លៃ ៥០លានផោន។ ក្លឹបអធិរាជស បានចាប់ទុកកីឡាករវ័យ ២០ឆ្នាំរូបនេះជាគោលដៅសំខាន់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយកីឡាករវ័យក្មេងនេះត្រូវបានគេនិយាយថាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការផ្លាស់ប្តូរនេះដូចគ្នា បន្ទាប់ពីទើបតែបានបង្ហាញខ្លួនមួយរដូវកាលនៅក្នុងប្រទេសអង់គ្លេសជាមួយនឹងក្រុម Bournemounth៕

Previous articleកីឡាករ Jeremie Frimpong ចង់ផ្ទេរទៅកាន់ក្លឹប Liverpool
Next articlePSG ចង់បានខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Dortmund ដែលអាចស៊ុតបាន ៣៣គ្រាប់នៅរដូវកាលនេះ