បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាភ្នាក់ងាររបស់កីឡាករវ័យ ២១ឆ្នាំបានទាក់ទងជាមួយ United និង Liverpool អំពីការផ្លាស់ប្តូរដ៏មានសក្តានុពលមួយ ដោយខ្សែបម្រើស្លាបបាននិយាយអំពីលក្ខខណ្ឌផ្តាច់កុងត្រាតម្លៃ ២២.៥លានអឺរ៉ូ។
ខណៈដែល Tottenham និង Manchester City បានចាប់អារម្មណ៍ផងដែរចំពោះកីឡាករ Cherki ដោយសារតែគាត់អាចលេងជាខ្សែបម្រើប្រយុទ្ធផងដែរ ពួកគេអាចនឹងនៅពីក្រោយក្រុម United និង Liverpool ក្នុងការប្រជែងផ្ទេរនេះ ប្រសិនបើភ្នាក់ងាររបស់គាត់បានទាក់ទង។ របាយការណ៍បន្ថែមថា Bayern Munich និង Paris Saint-Germain ក៏កំពុងតាមដានគាត់ផងដែរ។
រដូវកាលនេះ កីឡាករ Cherki រកបាន ១២គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ១៩ដងក្នុងការបង្ហាញខ្លួន ៤៣លើកសម្រាប់ក្លឹប Lyon ដែលឈរនៅលេខ៧ ក្នុងក្របខ័ណ្ឌកំពូលរបស់បារាំង។ កីឡាកររូបនេះមានកុងត្រាជាមួយក្លឹបនៅបារាំងរហូតដល់ឆ្នាំ២០២៦។
កីឡាករ ដែលជិតនឹងចូលរួមជាមួយ Borussia Dortmund ក្នុងខែមករា ប៉ុន្តែបានរងបរាជ័យវិញ អាចនឹងលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្រុម Lyon នៅពេលដែលពួកគេជួបក្រុម Angers នៅថ្ងៃសៅរ៍ក្នុងការប្រកួតចុងក្រោយនៃរដូវកាល Ligue 1៕