អ្នកចាំទី Emiliano Martinez ទំនង់ជានឹងចាកចេញពីក្លឹប Aston Villa

បរទេស៖ អ្នកចាំទី Emiliano Martinez ហាក់ដូចជាគ្រវីដៃលាអ្នកគាំទ្រនៅឯ Villa Park បន្ទាប់ពី Aston Villa បានយកឈ្នះ Tottenham ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតក្នុងផ្ទះចុងក្រោយរបស់ពួកគេនៃយុទ្ធនាការ ២០២៤-២៥ ។ នកចាំទីដែលឈ្នះពាន World Cup បានស្រក់ទឹកភ្នែកបន្ទាប់ពីផ្លុំកញ្ចែបញ្ចប់ការប្រកួតពេញម៉ោង ស្របពេលគាត់ដើរចេញពីទីលាន។

Emiliano Martinez Aston Villa 2025

នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Gaston Edul បានអោយដឹងថាអ្នកចាំទីសញ្ជាតិអាហ្សង់ទីន ត្រៀមចាកចេញពី Villans នៅចុងបញ្ចប់នៃយុទ្ធនាការ ២០២៤-២៥។ គាត់​មាន​សំណើ​ពី​ក្លឹប​កំពូល​នៅ​អឺរ៉ុប​ចំនួន​ពីរ ខណៈ​ក្លឹប Saudi Pro League ក៏​ចង់​បាន​អ្នក​ចាំទី​រូបនេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ ៣២ឆ្នាំរូបនេះទំនងជានឹងបដិសេធសំណើររបស់អារ៉ាប៊ីសាអូឌីតក្នុងការលេងបន្តនៅតំបន់អឺរ៉ុប ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦៕

Previous articleMarc Guehi អាចនឹងសម្រេចការផ្ទេររបស់ខ្លួនទៅកាន់អេស្ប៉ាញ
Next articleខ្សែការពារ Dean Huijsen សម្រេចការផ្ទេរទៅកាន់ក្លឹប Real Madrid