បរទេស៖ អ្នកចាំទី Emiliano Martinez ត្រូវបានរាយការណ៍ថាបានទទួល “ការផ្តល់ជូន” ពី Manchester United និង Barcelona បន្ទាប់ពីបានបញ្ជាក់អំពីការចាកចេញពីក្លឹប Aston Villa។
ហើយបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍អាហ្សង់ទីន DSports បានអោយដឹងថាអ្នកចាំទី Martinez មានការផ្តល់ជូនចំនួន ២ ពីក្លឹប United និង Barca។ កីឡាករសញ្ជាតិអាហ្សង់ទីនក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរ Saudi Pro League ប៉ុន្តែអ្នកចាំទី Emiliano Martinez អះអាងថាគាត់ចង់បន្តលេងក្នុងក្របខ័ណ្ឌ Champions League ដែលធ្វើឱ្យមានការសង្ស័យលើការផ្ទេរទៅកាន់មជ្ឈិមបូព៌ា៕