បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Liverpool កំពុងធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីពង្រឹងខ្សែការពាររបស់ពួកគេបន្ទាប់ពីការចាកចេញរបស់ Trent Alexander-Arnold នៅរដូវក្តៅ ដូចដែលពួកគេបានរាយការណ៍ថាបានខិតជិតក្នុងការចុះហត្ថលេខាយកខ្សែការពារ Kerkez របស់ក្លឹប Bournemouth។
អ្នកកាសែតរូបនេះបន្ថែមថា ការពិភាក្សារវាងក្លឹប Premier League ទាំងពីរកំពុងដំណើរការទៅមុខ ហើយឥឡូវនេះកំពុងពិភាក្សាអំពីតម្លៃផ្ទេរកីឡាករ។ ហង្សក្រហមមានកិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយខ្សែការពារ៕