Ricardo Kaká ឆ្លើយតបទៅនឹងលោក Ancelotti ដែលចង់បានខ្លួនធ្វើជាជំនួសការគ្រូបង្វឹក

បរទេស​៖​ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Ricardo Kaká អតីតតារាឆ្នើមក្រុមជម្រើសជាតិប្រេស៊ីល Real Madrid និង AC Milan បានឆ្លើយតបទៅនឹងព័ត៌មានដែលថាលោក Carlo Ancelotti ចង់បានគាត់ធ្វើជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលថា៖

“ប្រសិនបើឱកាសកើតឡើង ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយដើម្បីត្រលប់ទៅ Seleção។ ខ្ញុំត្រៀមខ្លួនហើយ។ តាំងពីឆ្នាំ២០១៧ មកខ្ញុំចង់រៀបចំខ្លួនខ្ញុំ។ ខ្ញុំបានចូលរៀនវគ្គទាក់ទង់នឹងកីឡានៅ Harvard ខ្ញុំបានចូលរៀនវគ្គគ្រូបង្វឹកនៅ CBF ខ្ញុំមានបទពិសោធន៍ក្នុងក្រុមជម្រើសជាតិ ការប្រកួតបាល់ទាត់ពិភពលោក”៕

Previous articleMan Utd ត្រៀមចាយលុយ ៦២.៥លានផោនផ្ទេរយកតារាឆ្នើមរបស់ Wolves
Next articleកីឡាករ Angel Gomes បញ្ជាក់អំពីការចាកចេញពីក្លឹប Lille