បរទេស៖ របាយការណ៍ជាច្រើនបានលេចចេញក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះថា Rodrygo គ្រោងនឹងចាកចេញពីក្លឹប Real Madrid បន្ទាប់ពីធ្លាក់ចេញពីការជ្រើសរើសសម្រាប់តំបន់ប្រយុទ្ធ។
ហើយបើយោងតាមការចេញផ្សាយរបស់ GOAL បានអោយដឹងថាក្លឹប Chelsea កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពរបស់ Rodrygo នៅក្នុងរដ្ឋធានីអេស្ប៉ាញ ហើយកំពុងពិចារណាលើការដាក់សំណើរដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ នៅពេលដែលទីផ្សារដោះដូរកីឡាកររដូវក្តៅបើក។ ក្រុមតោខៀវមិនទាន់ចាប់ផ្តើមការចរចាជាផ្លូវការជាមួយក្រុម Real Madrid នៅឡើយទេ ប៉ុន្តែបានទាក់ទងជាមួយភ្នាក់ងាររបស់កីឡាករវ័យ ២៤ឆ្នាំរូបនេះហើយ៕