បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាការចាប់អារម្មណ៍របស់ក្រុម Saudi Pro League លើកីឡាករវ័យ ៣០ឆ្នាំមិនស្ថិតក្នុងដំណាក់កាលជឿនលឿនទេនាពេលបច្ចុប្បន្ន ប៉ុន្តែវាអាចផ្លាស់ប្តូរនៅពេលដែលពួកគេកំពុងលេងក្នុង Club World Cup នៅខែក្រោយ ហើយអាចចុះហត្ថលេខាលើកីឡាករក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករដំបូងរវាងថ្ងៃទី ១-១០ ខែមិថុនា។

ភ្លាមៗបន្ទាប់ពីការចាញ់ ១-០ នៅ Europa League វគ្គផ្តាច់ព្រ័ត្ររបស់ United ក្រោមស្នាដៃក្រុម Spurs កីឡាករ Fernandes បាននិយាយថាគាត់នឹងនៅជាមួយក្លឹបរហូតដល់ក្លឹបប្រាប់គាត់ថា “វាដល់ពេលដែលត្រូវទៅ” ។ នោះបាននាំឱ្យមានការរំពឹងទុកដែលថាគាត់អាចនឹងធ្វើដំណើរទៅកាន់វាលស្មៅថ្មី ខណៈដែលបិសាចក្រហមព្យាយាមលក់កីឡាករមួយចំនួនរបស់ពួកគេនៅរដូវក្តៅនេះ ដើម្បីប្រមូលប្រាក់សម្រាប់រៀបចំក្រុមត្រៀមការប្រកួតប្រជែងរបស់ពួកគេ។
ក្នុងនោះសារព័ត៌មាន Sky បានបន្ថែមទៀតថាកីឡាករសញ្ជាតិព័រទុយហ្គាល់ដែលកុងត្រារហូតដល់ឆ្នាំ២០២៧ គឺស្ថិតនៅក្នុងបញ្ជីកីឡាករដែលក្លឹប Al-Hilal កំពុងកំណត់គោលដៅ ខណៈដែលពួកគេត្រៀមសម្រាប់ការប្រកួត Club World Cup នៅសហរដ្ឋអាមេរិកនៅខែក្រោយ ជាមួយនឹងការប្រកួតវគ្គចែកពូលជាមួយក្រុម Real Madrid, Pachuca និង Red Bull Salzburg នាពេលខាងមុខ។

កីឡាករ Fernandes របស់ក្លឹប United នឹងបញ្ចប់រដូវកាលដ៏គួរឱ្យអាក្រក់ដោយការប្រកួតជាមួយនឹងក្លឹប Aston Villa ដែលកំពុងប្រជែងយកកៅអីលេង Champions League នៅថ្ងៃអាទិត្យនេះ៕



