Lamine Yamal ត្រៀមបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Barcelona

បរទេស៖ វាជាសប្តាហ៍ដ៏មមាញឹកមួយសម្រាប់គណៈគ្រប់គ្រង់ក្លឹបយក្សកាតាឡាន់ ខណៈដែលពួកគេជិតដល់ការបន្តកិច្ចសន្យាទីបីរបស់ពួកគេ។ ដោយបានបញ្ចប់ការបន្តកុងត្រាសម្រាប់គ្រូបង្វឹក Hansi Flick និងខ្សែបម្រើស្លាប Raphinha ហើយបើយោងតាមការចេញផ្សាយរបស់ FCBN បានអោយដឹងថាកីឡាករ Yamal ឥឡូវនេះជិតក្លាយជាកីឡាកររកចំណូលបានច្រើនជាងគេក្នុងក្រុមជាមួយនឹងកិច្ចព្រមព្រៀងថ្មីរយៈពេល ៥ឆ្នាំ។

SPAIN-PORTUGAL-FBL-JUSTICE

ដោយសារកីឡាករ Robert Lewandowski រកបាន ៣៣លានអឺរ៉ូក្នុងមួយឆ្នាំ ដូច្នេះកិច្ចសន្យាថ្មីរបស់ Yamal ត្រូវបានកំណត់ថាជាកីឡាករដ៏ធំបំផុតមួយនៅក្នុងបាល់ទាត់អឺរ៉ុប។ ក្នុងសប្តាហ៍នេះ យវជនអាយុ ១៧ឆ្នាំ និងអ្នកតំណាងរបស់គាត់ រួមទាំងលោក Jorge Mendes ត្រូវបានគេមើលឃើញថាបានចាកចេញពីភោជនីយដ្ឋាន La Bonaigua ក្នុងទីក្រុង Barcelona អមដោយទីប្រឹក្សាផ្នែកច្បាប់។ លោក Mendes បាននិយាយយ៉ាងខ្លីទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅភោជនីយដ្ឋានដោយបង្ហាញថា Yamal គ្រោងនឹងស្នាក់នៅ Barca ។

ពេលចាកចេញពីភោជនីយដ្ឋាន Mendes បានប្រាប់អ្នកយកព័ត៌មានថា “ពិតណាស់គាត់នឹងបន្ត នឹងមិនមានបញ្ហាអ្វីទេ។ គាត់សប្បាយចិត្ត។ គាត់នឹងបន្តក្នុងពេលឆាប់ៗនេះ។ Lamine គឺល្អបំផុតនៅក្នុងពិភពលោក ហើយនឹងក្លាយជាម្ចាស់ពាន Ballon d’Or” ។

Raphinha Barcelona 2025

ការបញ្ចប់កិច្ចសន្យាថ្មីរបស់ Yamal មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅបើកនឹងក្លាយជាអាទិភាពដ៏ធំមួយសម្រាប់ក្លឹប ដែលមើលទៅទំនងជាប្រឈមមុខនឹងរយៈពេលដ៏លំបាកមួយទៀតដោយសារបញ្ហាហិរញ្ញវត្ថុដែលកំពុងបន្តរបស់ពួកគេ។ លោក Flick ត្រូវបានគេរំពឹងថានឹងលក់កីឡាករមួយចំនួន ដើម្បីអាចចុះឈ្មោះកីឡាករថ្មីចូលបាន ដោយអតីតគ្រូបង្វឹកអាល្លឺម៉ង់ចង់ពង្រឹងក្រុម បើទោះបីជាបានផ្តួលគូប្រជែង Real Madrid ដើម្បីឈ្នះពានរង្វាន់ La Liga ក៏ដោយ។ Barca បញ្ចប់រដូវកាលជាមួយនឹងការប្រកួតជាមួយ Athletic Club នៅយប់ថ្ងៃអាទិត្យ៕

Previous articleJamie Carragher ព្រមាន Amorim ថា៖ ដើរចេញ ឬត្រូវបណ្តេញចេញ?
Next articleAC Milan ជួបបញ្ហាហិរញ្ញវត្ថុ ដែលទាមទារអោយគាត់លក់កីឡាករ Tijjani Reijnders