បរទេស៖ លោក Carlo Ancelotti ដែលនឹងក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលបានបង្ហើបថាអាជីពរបស់គាត់ក្នុងការដឹកនាំក្លឹបបាល់ទាត់អាចនឹងបញ្ចប់ បន្ទាប់ពីក្លឹប Real Madrid បានប្រកាសជាផ្លូវការពីការចាកចេញរបស់គាត់កាលពីថ្ងៃសុក្រ។
គាត់បានប្រាប់អ្នកយកព័ត៌មានថា៖ “ខ្ញុំមិនមានអារម្មណ៍ថាចង់បង្វឹកក្លឹបផ្សេង ឬខ្ញុំមិនចង់ធ្វើ បន្ទាប់ពីក្រុម Real Madrid។ នោះហើយជាអ្វីដែលខ្ញុំបាននិយាយ ហើយខ្ញុំរក្សា។ នៅពេលអនាគត… ខ្ញុំមិនដឹងទេ។ ប៉ុន្តែអ្វីដែលបន្ទាន់បំផុតគឺធ្វើបានល្អជាមួយប្រេស៊ីល”៕