បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Alejandro Garnacho ត្រូវបានគេរំពឹងថានឹងចាកចេញពីក្លឹប Manchester United នៅរដូវក្តៅនេះ។ ទាំងក្លឹប និងកីឡាករបើកចំហចំពោះការបែកគ្នានៅរដូវក្តៅបន្ទាប់ពីការបញ្ចេញសាររបស់ Garnacho និង Amorim ក្រោយចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League។
កីឡាករ Garnacho ទទួលបានការចាប់អារម្មណ៍នៅក្នុងខែមករា បន្ទាប់មកកិច្ចព្រមព្រៀងមិនបានកើតឡើងទេ នៅតែមានក្លឹបចាប់អារម្មណ៍គាត់នៅក្នុងរដូវក្តៅនេះ។ ទំនាក់ទំនងជាមួយ Rúben Amorim គឺពិបាក… ហើយ Garnacho រំពឹងថានឹងស្វែងរកជម្រើសផ្សេងនៅរដូវក្តៅនេះ៕