បរទេស៖ គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ គ្រោងនឹងវិលត្រឡប់មកកាន់ការគ្រប់គ្រងវិញជាលើកដំបូងចាប់តាំងពីត្រូវបានបណ្តេញចេញដោយ Manchester United ។ ហើយបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Bayer Leverkusen បាន “ឈានដល់កិច្ចព្រមព្រៀងគោល” ដើម្បីតែងតាំង Ten Hag ហើយឥឡូវនេះកំពុងបញ្ចប់ការផ្លាស់ប្តូរនេះ។

លោក Ten Hag នឹងចូលកាន់តំណែងបន្តពីលោក Xabi Alonso ដែលនឹងទៅកាន់តំណែងនៅក្លឹប Real Madrid បន្តពីលោក Carlo Ancelotti។ ដូចដែលបានរាយការណ៍ដោយ Bild លោក Ten Hag កំពុងបានបង្ហាញថាគាត់ គឺជាអ្នកគ្រប់គ្រងកំពូលម្តងទៀតបន្ទាប់ពីការតស៊ូដ៏ពិបាកនៅក្រុមបិសាចក្រហម។ ហើយគាត់មានបទពិសោធន៍ពីមុននៅប្រទេសអាឡឺម៉ង់ ខណៈដែលគាត់បានធ្វើការជាអ្នកចាត់ការទូទៅរបស់ Bayern Munich II ចន្លោះឆ្នាំ២០១៣ និង ២០១៥។ ក្លឹប Leverkusen ក៏បានចាប់អារម្មណ៍លើគ្រូបង្វឹកក្រុម Como លោក Cesc Fabregas ប៉ុន្តែគាត់នឹងស្នាក់នៅបន្តក្នុងប្រទេសអ៊ីតាលី។
ក្លឹប Bayer Leverkusen បានឈ្នះពានជាលើកដំបូងក្រោមការដឹកនាំរបស់ Alonso ក្នុងឆ្នាំ ២០២៣-២៤ ប៉ុន្តែបានបញ្ចប់ដោយនៅពីក្រោយក្រុម Bayern Munich ចំនួន ១៣ពិន្ទុនៅរដូវកាលនេះ។

ក្លឹប Leverkusen សង្ឃឹមថានឹងប្រកាសការតែងតាំងថ្មីក្នុងពេលឆាប់ៗនេះ ខណៈដែល Ten Hag អាចចាប់ផ្តើមរៀបចំសម្រាប់យុទ្ធនាការថ្មី និងការប្រកួតប្រជែងថ្មីនៅក្នុង Bundesliga ៕



