បរទេស៖ កីឡាករ Grealish គ្រោងនឹងពិភាក្សាជាមួយក្លឹបនៅរដូវក្តៅនេះ ប៉ុន្តែការខកខានរបស់គាត់ពីការធ្វើដំណើរដ៏សំខាន់របស់ពួកគេទៅកាន់ Craven Cottage គឺជាសញ្ញាចុងក្រោយបង្អស់ដែលបង្ហាញអំពីអនាគតរបស់គាត់ទំនងជាស្ថិតនៅកន្លែងផ្សេង។ ក្លឹប City ត្រូវការយ៉ាងហោចណាស់មួយពិន្ទុដើម្បីទទួលបានកៅអីលេង Champions League នៅឆ្នាំក្រោយ។ កីឡាករ Grealish គឺជាកីឡាករបម្រុងដែលមិនប្រើក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ក្រោយក្លឹប Man City ចាញ់ក្រុម Crystal Palace។

កីឡាករ Grealish មានទម្រង់លេងមិនសូវល្អ ចាប់តាំងពីដើរតួយ៉ាងសំខាន់ក្នុងរដូវកាលឈ្នះពានចំនួន ៣ ជាមួយក្លឹប Man City ក្នុងរដូវកាល ២០២២-២៣។ ខ្សែបម្រើស្លាបរូបនេះបានលេងក្នុងជម្រើសដំបូងតែមួយប្រកួតក្នុងលីគក្នុងរដូវកាលនេះ ហើយការចូលរួមរបស់គេក្នុងពានរង្វាន់ Club World Cup ឥឡូវស្ថិតក្នុងភាពស្រពេចស្រពិល។ លោក Thomas Tuchel ក៏បានដកឈ្មោះអតីតកីឡាករ Aston Villa រូបនេះចេញពីក្រុមជម្រើសជាតិអង់គ្លេសក្នុងការប្រកួតចុងក្រោយផងដែរ។

ប្រហែលជាការប្តូរទៅកាន់វាលស្មៅថ្មី គឺពិតជាកម្លាំងរុញច្រានដែល Grealish អាចចាប់ផ្តើមឡើងវិញនូវនៅការលេងបង្ហាញខ្លួន។ គាត់គួរតែផ្ទេរចេញ ហើយតម្លៃផ្ទេរអាចនឹងធ្លាក់ខ្លាំងបើប្រៀបធៀបទៅនឹងតម្លៃកំណត់ត្រាផ្ទេរនៅ Premier League ចំនួន ១០០លានផោន ដែលក្លឹប City ផ្ទេរយកគាត់មកក្នុងឆ្នាំ២០២១៕



