Napoli ផ្តល់កុងត្រារយៈពេល ៣ឆ្នាំដល់ Kevin De Bruyne

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាកីឡាករ Kevin De Bruyne បានគិតរួចហើយអំពីទិសដៅបន្ទាប់របស់គាត់ ហើយនឹងចាប់ផ្តើមការពិភាក្សាជាមួយម្ចាស់ជើងឯកអ៊ីតាលី Napoli ចំពោះការផ្ទេរដោយគ្មានតម្លៃខ្លួន។

នេះបើយោងតាមការបញ្ជាក់របស់លោក Matteo Moretto បានអោយដឹងថាក្លឹប Napoli នឹងផ្តល់ជូនកីឡាករវ័យ ៣៣ឆ្នាំនៅកុងត្រារយៈពេល ៣ឆ្នាំ។ ក្នុងរយៈពេលពីរឆ្នាំដំបូងនៃកិច្ចសន្យា កីឡាករសញ្ជាតិបែលហ្ស៊ិកនឹងរកបាន ៦លានអឺរ៉ូក្នុងមួយឆ្នាំ ហើយនៅឆ្នាំចុងក្រោយគាត់នឹងរកបាន ៥លានអឺរ៉ូ៕

Previous articleLiverpool បន្តចរចា ដើម្បីផ្ទេរយកខ្សែការពារកណ្តាលរបស់ក្លឹប Bournemouth
Next articleច្បាស់ហើយ!! Viktor Gyokeres នឹងចាកចេញពីក្លឹប Sporting CP នៅរដូវក្តៅនេះ