ខ្សែប្រយុទ្ធ Ekitike ក្លាយជាគោលដៅរបស់ក្លឹបជាច្រើននៅ Premier League

បរទេស៖ បន្ទាប់ពីរដូវកាលនៅក្នុង Bundesliga នៅពេលនេះកីឡាករ Ekitike កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗរបស់អង់គ្លេសដូចជា Chelsea, Arsenal និង Liverpool។

ហើយបើយោងតាមការចេញផ្សាយរបស់អ្នកកាសែត Sacha Tavolieri បានឱ្យដឹងថា អតីតកីឡាកររបស់ Paris Saint-Germain កំពុងតែមានតម្រូវការខ្ពស់ក្នុងទីផ្សារ ខណៈដែលក្លឹប Newcastle United ទទួលបានកៅអីលេងក្នុងក្របខ័ណ្ឌ Champions League ហើយពួកគេទំនងជាមិនលក់ Alexander Isak នៅរដូវក្តៅនេះទេ។ ដោយសារកត្តានេះបានធ្វើអោយក្លឹបធំៗនៅអង់គ្លេសបានក្រឡេកទៅកាន់ខ្សែប្រយុទ្ធ Ekitike វិញ៕

Previous articleកីឡាករ Jobe Bellingham នឹងទៅទស្សនាក្លឹប Eintracht Frankfurt
Next articleAlonso បញ្ជាក់អំពីអនាគតកីឡាករ Rodrygo នៅ Santiago Bernabeu