ខាងក្លឹប Arsenal បានជួបជាមួយភ្នាក់ងាររបស់កីឡាករ Gyokeres

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Correio da Manha បានអោយដឹងថានាយករបស់ក្លឹប Arsenal មួយចំនួនបានចូលរួមប្រកួតពានរង្វាន់ Champions League ផ្នែកនារីរបស់ក្រុមខ្លួនជាមួយក្រុម Barcelona កាលពីចុងសប្តាហ៍មុននៅទីក្រុង Lisbon ហើយបន្ទាប់ពីការប្រកួតពួកគេបានជួបភ្នាក់ងាររបស់ Gyokeres គឺ Hasan Cetinkaya ។

ប្រភពដដែលបានអោយដឹងថាក្លឹប Arsenal បានបង្ហាញការផ្តល់ជូនដែលមានតម្លៃ ៧០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែមផ្អែកលើការសម្រេចបាន។ កីឡាករ Gyokeres នឹងទទួលបានប្រាក់រង្វាន់ ១២លានអឺរ៉ូ និងទទួលបានប្រាក់ឈ្នួល ៧លានអឺរ៉ូក្នុងមួយរដូវកាល ប្រសិនបើគាត់យល់ព្រមចូលរួមជាមួយក្រុមកាំភ្លើងធំ។ ឥឡូវនេះ Cetinkaya នឹងធ្វើបទបង្ហាញនេះទៅកាន់ប្រធាន Sporting លោក Frederico Varandas ៕

Previous articleBayern Munich ដាក់ឈ្មោះតារាឆ្នើមរបស់ Liverpool ចូលក្នុងបញ្ជីកីឡាករដែលខ្លួនចង់បាន
Next articleក្លឹប Real Madrid ប្រកាសពីការចាកចេញរបស់លោក Raul