ក្លឹប Eintracht Frankfurt ទាមទារ ១០០លានអឺរ៉ូសម្រាប់កីឡាករ Ekitike

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថានៅពេលនេះក្លឹប Liverpool បានក្លាយជាគូប្រជែងដ៏ធំមួយក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធបារាំង Ekitike ពី Eintracht Frankfurt ។

ក្លឹប ហង្សក្រហមបានពិភាក្សាជាមួយក្រុម Bundesliga ហើយត្រៀមប្រជែងជាមួយ Chelsea ក្នុងការផ្ទេរមួយនេះ។ របាយការណ៍បន្ថែមថាក្លឹប Frankfurt មិនទាន់ទទួលបានការផ្តល់ជូនជាផ្លូវការណាមួយសម្រាប់ខ្សែប្រយុទ្ធរូបនេះទេ ប៉ុន្តែពួកគេកំពុងប្រកាន់ខ្ជាប់នូវការទាមទាររបស់ពួកគេក្នុងចំនួនទឹកប្រាក់ ១០០លានអឺរ៉ូ៕

Previous articleក្លឹបមួយនៅអេស្ប៉ាញចង់បានកីឡាករ Cristiano Ronaldo
Next articleAC Milan បានចូលមកក្នុងការផ្ទេរយកកីឡាករ Alejandro Garnacho